សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់

 

១-អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥, ក្រសួងយុត្តិធម៌បានទទួលបណ្ដឹងពីលោកស្រី សែម សុខគា ស្នើសុំអន្តរាគមន៍ស្វែងរកយុត្តិធម៌ ជុំវិញករណីដីធ្លីនៅតំបន់ភ្នំ១៥០០ ខេត្តពោធិ៍សាត់។ បន្ទាប់ពីបានទទួលបណ្ដឹងនេះ, ក្រសួងយុត្តិធម៌បានចាត់ក្រុមការងារមួយ ចុះទៅអង្កេតស្រាវជ្រាវស្វែងរកការពិតជុំវិញរឿងនេះ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការពិនិត្យ និងដោះស្រាយបណ្ដឹងអន្តរាគមន៍របស់លោកសី
សែម សុខគា។
២-ក្នុងការស្រាវជ្រាវស្វែងរកការពិតចំពោះករណីនេះ, ក្រុមការងារក្រសួងយុត្តិធម៌ក៏បានអញ្ជើញលោកស្រី សែម សុខគា ដែលជាម្ចាស់បណ្តឹង រហូតដល់ទៅ ៣លើក ដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែមទៀត។ លើសពីនេះ, ក្រសួងយុត្តិធម៌បានធ្វើលិខិតទៅប្រធានសាលាដំបូងខេត្តពោធិ៍សាត់ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ស្នើសុំឱ្យបង្អង់នីតិវិធី ដើម្បីផ្ដល់នូវការធានា និងបង្កលក្ខណៈល្អប្រសើរឱ្យលោកស្រី សែម សុខគា អាចចូលមកបំភ្លឺលើបណ្តឹងស្នើសុំអន្តរាគមន៍របស់លោកស្រី។ ប៉ុន្តែ លោកស្រី សែម សុខគា នៅតែមិនបានចូលមកផ្ដល់ព័ត៌មានបន្ថែម តាមការអញ្ជើញរបស់ក្រសួងយុត្តិធម៌ ចំពោះការស្រាវជ្រាវស្វែងរកការពិតនៅក្នុងបណ្តឹងដែលខ្លួនបានស្នើសុំអន្តរាគមន៍ស្វែងរកយុត្តិធម៌នោះឡើយ។

សកម្មភាពថ្មីៗចុងក្រោយ

...

ទម្រង់ក្រុមហ៊ុនពាណិជ្ជកម្មក្នុងច្បាប់កម្ពុជា

អានបន្ត>>

...

ប្រកាសលេខ ២១៩៦ ស្តីពីការទទួលខុសត្រូវរបស់អ្នកផលិត អ្នកនាំចូល ឬអ្នកផ្គត់ផ្គង់ផ្តាច់មុខលើបរិក្ខារអគ្គិសនី​និងអេឡិចត្រូនិក ក្រោយប្រើប្រាស់​រួច ឬលែងប្រើប្រាស់បានក្លាយជាសំណល់ Proclamation #2196 On Responsibility of Manufacturers, Importers or Exclusive Suppliers of Electrical and Electronic Equipment after Use or When It Becomes Waste

អានបន្ត>>

...

ព្រឹត្តិបត្រច្បាប់និងយុត្តិធម៌

អានបន្ត>>

...

សេចក្តីប្រកាសពត៍មាន ស្តីពី លទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០ និងកំណត់ទិសដៅការងារជាអាទិភាពឆាំ្ន២០២៥

អានបន្ត>>

...

សេចក្តីណែនាំរួម លេខ ០១ កយ.តកក.សណន/២៥ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងយុត្តិធម៌ និងតុលាការកំពូល ស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ

អានបន្ត>>

...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចចំនួន៣ ជាប្រយោជន៍ដ៏អស្ចារ្យក្នុងការតម្កើងព្រះពុទ្ធសាសនា។

អានបន្ត>>