សៀវភៅមេរៀន | បោះពុម្ព 23 September 2020

គុណតម្លៃនៃរដ្ឋធម្មនុញ្ញ

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីអបអរសាទរទិវារំលឹកខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២០) ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទមួយស្តីពី «គុណតម្លៃទំនើបនិងគុណតម្លៃខ្មែរ» - ដែលមានសរសេរចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ដែលជាវេទិកាដ៏មានសារៈសំខាន់មួយ ក្នុងការប្រមូលផ្តុំនូវបញ្ញាញាណរបស់នីតិបញ្ញវន្តខ្មែរ ប្រកបដោយចំណេះដឹង និងបទពិសោធ ដើម្បីរួមគ្នាធ្វើការផ្លាស់ប្ដូរទស្សនទានពាក់ព័ន្ធនឹងប្រធានបទនេះ។ ដោយយល់ឃើញថា ទស្សនទានចម្រុះរបស់វាគ្មិនទាំងអស់ ដែលបានចែករំលែកក្នុងសន្និសីទ គឺមានគុណភាពខ្ពស់ ប្រកបដោយសុភនិច្ឆ័យលើទិដ្ឋភាព​ជាច្រើននៃការអនុវត្តរដ្ឋធម្មនុញ្ញ​ក្នុងអំឡុង​ពេល២៧ឆ្នាំកន្លងមកនេះ ទើបឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានផ្ដួចផ្ដើមគំនិត ស្នើដល់វាគ្មិនជួយពង្រីកខ្លឹមសារនៃបទអន្តរាគមន៍ តាមស្មារតីដែលបានផ្តល់ក្នុងសន្និសីទ ទុកជាឯកសារសម្រាប់ការបោះពុម្ពផ្សាយ ដើម្បីជាប្រយោជន៍ ដល់ការសិក្សាស្រាវជ្រាវអំពីនីតិរដ្ឋធម្មនុញ្ញកម្ពុជា ជាពិសេសដើម្បីផ្តល់ការយល់ដឹងអំពីគុណតម្លៃនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ សម្រាប់ឱ្យប្រជារាស្ត្រខ្មែរគ្រប់រូបភ្ញាក់រលឹក តាមស្មារតីដូចមានចារឹកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញគឺ «[...]ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជាអធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរកសាងប្រទេសជាតិឱ្យទៅជា » «កោះសន្តិភាព»ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់
ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឱយបានឈានឡើងរីកចំរើន លូតលាស់សម្បូររុងរឿង ជានិច្ចនិរន្តរ៍ [...] ។

គេហទំព័រក្រុមប្រឹក្សាធម្មនុញ្ញ

Ref : https://www.ccc.gov.kh/library-detail.php?_txtID=124

សៀវភៅមេរៀន
ទាញយក
គុណតម្លៃនៃរដ្ឋធម្មនុញ្ញ - 23 September 2020
ទាញយក