វិចារណកថា
យើងខ្ញុំមានកិត្តិយស និងសេចក្តីរំភើបរីករាយសូមណែនាំមិត្តអ្នកអាននូវព្រឹត្តិបត្រអ្នកសិក្សាច្បាប់ខ្មែរ ឆ្នាំទី១ លេខ១ មករា-កុម្ភៈ ២០២៥ ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សាស្ត្រាចារ្យច្បាប់និងអ្នកប្រកបវិជ្ជាជីវៈច្បាប់មួយក្រុមដែលស្រឡាញ់ការសរសេរនិងការស្រាវជ្រាវ ហើយមានគោលបំណងរួមដូចគ្នា។ ពួកយើងគិតថាការផ្សព្វផ្សាយនេះនឹងជួយអភិវឌ្ឍការសិក្សាស្រាវជ្រាវក្នុងវិស័យច្បាប់
បង្កើតបានជាវេទិកាមួយសម្រាប់អ្នកសិក្សានិងអ្នកអនុវត្តច្បាប់នៅកម្ពុជា ជំរុញបង្កើនចំណេះដឹងឱ្យកាន់តែប្រសើរ។
នៅពេលដែលពួកយើងចាប់ផ្តើមចេញដំណើរដ៏គួរឱ្យរំភើបនេះ ពួកយើងទទួលស្គាល់ដូចគ្នាអំពីតួនាទីរបស់ច្បាប់ក្នុងការរៀបចំនិង
អភិវឌ្ឍសង្គមមួយប្រកបដោយយុត្តិធម៌។ ច្បាប់មិនមែនគ្រាន់តែជាប្រព័ន្ធនៃវិធានប៉ុណ្ណោះទប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីតម្លៃនៃវប្បធម៌ ជាអ្នក
ការពារយុត្តិធម៌ និងជាកតាលិករដែលជំរុញការផ្លាស់ប្ដូរសង្គម។ នៅកម្ពុជា ប្រព័ន្ធច្បាប់បានវិវត្តតាមរយៈបទពិសោធន៍ប្រវត្តិសាស្ត្រ ឥទ្ធិពលពីបរទេស និងការកែទម្រង់ដ៏សម្បូរបែប ដែលធ្វើឱ្យវាមានភាពចាំបាច់សម្រាប់អ្នកច្បាប់ជំនាន់បន្ត
បន្ទាប់យល់និងចូលរួមប្រកបដោយការត្រិះរិះ។
នៅក្នុងការបោះពុម្ពលើកទីមួយនេះ យើងបានចងក្រងអត្ថបទជាច្រើនប្រភេទដែលរួមបញ្ចូលទិដ្ឋភាពផ្សេងៗនៃច្បាប់ខ្មែរ។ តាម
រយៈការរំលឹកដល់យុត្តិធម៌ពីសម័យបុរាណ ការសិក្សាពីសេវាសាធារណៈ ពីនីតិគ្រួសារ ពីការចុះបញ្ជីដីធ្លីបន្ត រហូតដល់ប្រធានបទថ្មីៗពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ក្ស័យធន បច្ចេកវិទ្យាហិរញ្ញវត្ថុ។ល។ ម្ចាស់អត្ថបទទាំងអស់នឹងនាំមកនូវពុទ្ធិបន្ថែមទៀត និងបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការជំរុញចំណេះដឹងផ្នែកច្បាប់នៅកម្ពុជា។
យើងខ្ញុំជឿជាក់ថាចំណេះដឹងនឹងផ្តល់អំណាចដល់បុគ្គលនិងសហគមន៍ ហើយតាមព្រឹត្តិបត្រនេះ នឹងបណ្តុះឱ្យមានការសន្ទនាដែល
រួមចំណែកដល់ការពិភាក្សាដែលកំពុងមានជាហូរហែជុំវិញបញ្ហាច្បាប់នៅក្នុងព្រះរាជាណាចក្រ
កម្ពុជា។ យើងខ្ញុំទទួលស្គាល់បញ្ហាដែលអ្នករៀនច្បាប់កំពុងប្រឈមនៅក្នុងសង្គមរបស់យើង។ធនធាននៅមានកម្រិត ការផ្លាស់ប្តូរក្របខ័ណ្ឌច្បាប់មានភាពឆាប់រហ័ស ហើយប្រវត្តិច្បាប់របស់យើងនៅលក្ខណៈស្មុគស្មាញ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះមុខបញ្ហាប្រឈមទាំងនេះយើងត្រូវស្វែងរកឱកាសសម្រាប់ការរីកចម្រើននិងការច្នៃប្រឌិត។ ព្រឹត្តិបត្រអ្នកសិក្សាច្បាប់ខ្មែរ
ឈរជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការយកឈ្នះលើឧបសគ្គទាំងនេះតាមរយៈការតាំងចិត្ត ការសហការ និងការចែករំលែក។នៅពេលយើងសម្លឹងឆ្ពោះទៅអនាគតយើងសូមឱ្យអ្នកវិជ្ជាជីវៈនិងអ្នកស្រាវជ្រាវច្បាប់
យល់ថាទស្សនៈរបស់អ្នកនៅក្នុងអត្ថបទដែលយើងផ្សព្វផ្សាយ មានតម្លៃមិនអាចកាត់ថ្លៃបាន។ រួមគ្នា យើងអាចបង្កើតសហគមន៍អ្នកសិក្សាស្រាវជ្រាវដ៏រស់រវើកដែល ឧទ្ទិសដល់គោលការណ៍ យុត្តិធម៌ សមធម៌ និងនីតិរដ្ឋ។ទោះបីជាព្រឹត្តិបត្រនេះត្រូវបានទទួល ស្គាល់ដោយដោយប្រកាសលេខ ០០៩ ប្រក.ពម
ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប៉ុន្តែរាល់ខ្លឹមសារនៃអត្ថបទដែលត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រនេះ ស្ថិតក្រោមទទួលខុសត្រូវរបស់ម្ចាស់អត្ថបទផ្ទាល់។
ព្រឹត្តិបត្រអ្នកសិក្សាច្បាប់ខ្មែរយើង សូមស្វាគមន៍រាល់មតិយោបល់ ធាតុចូល និងការិះគន់ក្នុងន័យស្ថាបនាទាំងអស់ ដើម្បីធ្វើឱ្យគុណភាព
របស់ព្រឹត្តិបត្ររបស់យើងកាន់តែល្អប្រសើរ និងក្លាយជាព្រឹត្តិបត្រវិទ្យាសាស្ត្រដែលមានលក្ខណៈពេញលេញដែលមហាជន ពិសេសអ្នកសិក្សានិងប្រើប្រាស់ច្បាប់អាចប្រើជាឯកសារយោងទៅថ្ងៃអនាគត។ ចំពោះ បិ្រយមិត្តជិតឆ្ងាយដែលលជាសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកវិជ្ជាជីវៈ និង និស្សិតដែលមានគោលបំណងសរសរ និង ផ្សព្វផ្សាយអត្ថបទស្រាវជ្រាវរបស់ខ្លួននៅក្នុង
ព្រឹត្តិបត្ររបស់យើងខ្ញុំ យើងខ្ញុំក៏សូមស្វាគមន៍និងលើកទឹកចិត្តដោយសេចក្តីសោមន្សរីករាយជាទីបំផុត។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិបតអ្នកសិក្សាច្បាប់ខ្មែរ នឹងជួយដល់មិត្តអ្នកអានអ្នកស្រាវជ្រាវ និងអ្នកសិក្សានីតិសាស្ត្រ ឱ្យទទួលបានឧបករណ៍ថ្មីមួយបន្ថែមទៀត ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យច្បាប់ឱ្យកាន់តែទូលំទូលាយ។
ជាចុងបញ្ចប់ យើងសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះសហការី អ្នកគាំទ្រ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិបត្រនេះលេចជារូបរាងឡើង។ ការយកចិត្តទុកដាក់ចំពោះវិស័យច្បាប់ ព្រមទាំងការប្តេជ្ញាចិត្តនិងការលះបង់ក្នុងការចែករំលែកចំណេះដឹងរបស់លោកអ្នក គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងសហគមន៍អ្នកច្បាប់មួយកាន់តែមានឧត្តមភាពនិងសីលធម៌នៅក្នុងប្រទេសកម្ពុជា។
បណ្ឌិត ថេង ច័ន្ទសង្វារ
អ្នកគ្រប់គ្រង
មាតិកា
កិច្ចសន្យាធានារ៉ាប់រង ដោយបណ្ឌិត ថោង ទិត្យារស្មី (៣)
ទិដ្ឋភាពទូទៅនៃនីតិគ្រួសារនៅកម្ពុជា ដោយបណ្ឌិត ព្រុំ រិទ្ធី (៦)
ទិដ្ឋភាពគតិយុត្តស្តីពីបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ក្នងវិស័យធនាគារ ដោយបណ្ឌិត រ៉ា សុទ្ធាវីរៈ (១១)
ការការពារស្នាដៃអ្នកនិពន្ធ៖ យន្តការសិទ្ធិអ្នកនិពន្ធ (Author Rights) និងយន្តការសិទ្ធិថតចម្លង (Copyright) ដោយបណ្ឌិត ងន រតនា (១៨)
ការវិភាគអនុក្រឹត្យស្តីពីរូបសញ្ញានិងត្រារបស់ស្ថាប័នប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយកញ្ញា មឿន ស៊ីធា (២៦)
ទិដ្ឋភាពច្បាប់ទាក់ទងនឹងការក្ស័យធននៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយលោកស្រីមេធាវី និត នីតិការ (៣១)
ការចុះបញ្ជីដីធ្លីបន្តនៅកម្ពុជា ដោយសាស្រ្តាចារ្យបណ្ឌិត ហាប់ ផល្ធី (៣៥)
យុត្តិធម៌តាមបែបប្រពៃណី ករណីសិក្សា ៖ ក្រំមលក្ខណឥន្ទភាស ដោយបណ្ឌិត ហ៊ែល ចំរើន (៤២)
សេវាសាធារណៈនៅកម្ពុជា ដោយបណ្ឌិត ថេង ច័ន្ទសង្វារ (៦២)
Ref : (1704251034)
ទាញយកព្រឹត្តិបត្រដោយផ្ទាល់ពី ឆាណែលតេឡេក្រាមរបស់ព្រឹត្តបត្រអ្នកសិក្សាច្បាប់ខ្មែរ https://t.me/jkll168/5